ស្តែងៗ!​ ចាប់បានស្ត្រីម្នាក់បានដួសសម្រាមក្នុងធុង ដាក់ចូលម្ហូប ទំនងយកទៅលាយអោយភ្ញៀវហូប (មានវីដេអូ)

ឃើញតែអញ្ចឹងដឹងតែឆ្អែតដល់ជាតិក្រោយហើយ ស្ត្រីម្នាក់យកសម្រាមមកដាក់ក្នុងចាន ទំនងយកលក់បន្តទៀត។

0
60
Loading...

ជាធម្មតាហាងលក់ម្ហូបដំណើរការបានល្អ ភ្ញៀវចូលមកបរិភោគកុះករ គឺអាចពឹងផ្អែកខ្លាំងទៅលើសេវ៉ាកម្ម គុណភាព តម្លៃ និងអនាម័យ ដែលចំណុចទាំងនេះគឺជាការវាយតម្លៃពីសំណាក់ភ្ញៀវដែលបានមកហូបអាហារផ្ទាល់តែម្តង។

សកម្មភាពស្ត្រីដែលយកកាកសំណល់ដួសដាក់ចាន (ប្រភពរូបវីដេអូ)

ដោយឡែក តាមរយៈគណនីបណ្តាញសង្គមTiktok របស់ចិនមួយបាន បង្ហោះជាវីដេអូមួយបង្ហាញពីសកម្មភាពរបស់ស្ត្រីម្នាក់មិនដឹងជាម្ចាស់ហាង ឬអ្នកធ្វើការក្នុងហាងឡើយ ដោយគាត់បានយកវែកមួយមកដួសកាកសំណល់ពីក្នុងធុងសម្រាម ដាក់ចូលចាន ហើយដើរទៅក្នុងហាងវិញ ទំនងជាយកទៅលាយក្នុងឆ្នាំងទុកលាយអោយភ្ញៀវបរិភោគ យ៉ាងណាមិនដឹងដែរ។

សកម្មភាពស្ត្រីដែលយកកាកសំណល់ដួសដាក់ចាន (ប្រភពរូបវីដេអូ)

ចំពោះចេតនារបស់គាត់ មិនដឹងថាដួសទៅណាឡើយ ប៉ុន្តែតាមរយៈកាយវិការនេះ គឺស្ទើរតែ១០០ភាគរយហើយ គឺអ្នកប្រើប្រាស់បណ្តាញសង្គមបានសង្ស័យថា គាត់ដួសយកកាកសំណល់នេះយកទៅលាយអោយភ្ញៀវបរិភោគតែម្តង៕

សកម្មភាពស្ត្រីដែលយកកាកសំណល់ដួសដាក់ចាន (ប្រភពរូបវីដេអូ)

វីដេអូ៖

ប្រភព៖ Bonnie Ng