សិស្សរៀនថ្នាក់ទី 9 សោះ តែថ្វីដៃគូររូបដូចវិចិត្រករអាជីព

0
62
Loading...

គឺជាស្នាដៃដ៏ពូកែមែនទែនតែម្ដង សម្រាប់កិច្ចការមេរៀនមុខវិជ្ជាវិទ្យាសាស្ដ្រ ដែលសិស្សម្នាក់នេះបង្ហាញឡើងមក ដោយគេគូររូបនោះឡើងមកដោយផ្ទាល់ដៃតែម្ដង ជាពិសេសេចេញមកស្រស់ស្អាតឥតទាស់។

Photo : Sanook

រឿងរ៉ាវលើកនេះត្រូវបានបង្ហោះដោយអ្នកលេង TikTok ម្នាក់ ឈ្មោះថា Leeming93 ឬ គ្រូ Leeming ហើយនេះជាសកម្មភាពដែលគ្រូកំពុងតែពិនិត្យកិច្ចការផ្ទះរបស់សិស្ស ឃើញថាធ្វើឲ្យគ្រូភ្ញាក់ផ្អើលពិតៗ។

Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook

ដោយគ្រូបានសរសេរ Caption ភ្ជាប់ជាមួយថា «កូនប្រុសរបស់លោកគ្រូ Leeming គឺប្អូន Ice បានបង្ហាញកិច្ចផ្ទះឲ្យគ្រូមើល ដែលធ្វើឲ្យគ្រូភ្ញាក់ផ្អើលមែនទែនបាទ ពិតជាពូកែមែន» ហើយក្នុងឃ្លីបក៏អាចឃើញផងដែរថា កិច្ចការនីមួយៗដែល សិស្សម្នាក់នេះដាក់ឲ្យគ្រូនោះគឺជាស្នាដៃដោយដៃរបស់គេផ្ទាល់ពិតៗ ទាំងសរសេរអក្សរ ទាំងគូររូបភាពតំណាង គឺគេធ្វើឲ្យខ្លួនឯងផ្ទាល់តែម្ដង។

Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook

ក្រោយពីឃ្លីបនេះបានបង្ហោះទៅ ក៏បានក្លាយទៅជាទីចាប់អារម្មណ៍របស់ បណ្ដាអ្នកលេង Internet តែម្ដងហើយ ក៏មានអ្នកខ្លះចូលមកខមមិនផងដែរថា «អក្សរសរសេរដៃក៏ស្អាត គូររូបក៏ស្អាត មានទេពកោសល្យពិតមែន» «ស្អាតជាងសៀវភៅគេដាក់លក់ទៀត» ៕

Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook
Photo : Sanook

ប្រភព : Sanook