ថ្មីៗនេះដែរ ផលិតកម្មថោន ទើបបានបង្ហោះនូវវីដេអូបទចម្រៀងថ្មីសម្រាប់ឱកាសបុណ្យចូលខ្មែរឆ្នាំប្រពៃណីជាតិ មានចំណងជើងថា «ស្រឡាញ់ស្រីចាស់សម្បូរលុយចាយ» ដែលច្រៀង និងសម្ដែងដោយតារាចម្រៀងស្រី យក់ ឋិតរដ្ឋា។
ស្រាប់តែមានអ្នកចូលទៅខមិន លើកឡើងពីរូបរាងរបស់អ្នកនាង យក់ ឋិតរដ្ឋា ជាម្ដាយដែលមានកូន ៣ ហើយ ព្រោងព្រាត ដោយភាគច្រើនគឺគាំទ្រស្រលាញ់។ ប៉ុន្តែក៏មាននារីម្នាក់បាននិយាយបែបអសុរសផងដែរ ដោយថា ៖ «ក្បាលពោះ សុទ្ធតែគ្រឿងស្រវឹង» និង «សម្រកសិនទៅ ចាំច្រៀងកាជ្រូក» ជាដើម។
មិនទុកយូរ ក្នុងនាមជាប្ដី លោក ឃុំ ប៉ុណ្ណាដែត ដោយឃើញគេនិយាយថា ឲ្យភរិយាខ្លួនបែបនេះ ។ លោកក៏បានចេញមុខធ្វើជារនាំងការពារ និងពន្លះវិញថា ភរិយាលោកលក់សំឡេងមិនមែនលក់ខ្លួន លក់សម្រស់ទេ។
ពេលនេះផងដែរ តារាចម្រៀង យក់ ឋិតរដ្ឋា ក៏បានបង្ហោះសារបង្ហាញអារម្មណ៍ហួសចិត្តខ្លាំង និង តបទៅកាន់អ្នករិះគន់វិញ ដោយទទួលស្គាល់ថា នាងមិនស្អាតរូបរាងកាម៉ាប់មែន ប៉ុន្តែសុំកុំប្រើពាក្យសម្ដីរិះគន់បែបតិះដៀលមិនសមរម្យលើខ្លួន។
ក្នុងសារនោះ អ្នកនាង យក់ ឋិតរដ្ឋា បាននិយាយរៀបរាប់ថា ៖ «សម្រាប់ខ្ញុំមិនខឹងនឹងគេថាយើងមិនស្អាតកាម៉ាប់ដូចជ្រូកអីទេ ព្រោះយើងវាម៉ាប់ពិតមែន តែមេត្តាកុំប្រើពាក្យដល់ថ្នាក់ ( មី ) អី ព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នកឱ្យអ្នកមកក្តៅក្រហាយរឿងអីដែរ ដៀលខ្ញុំសុទ្ធតែមីកាជ្រូក ចុះមីកាជ្រូកខ្ញុំហ្នឹងបានទៅធ្វើអីដាក់អ្នកដែរ បានដៀលខ្ញុំអីក៏សាហាវយ៉ាងនេះលោកអើយ ហើយពេលនិយាយអ្វីទៅកាន់នរណាម្នាក់គួរតែរៀនយកចិត្តរបស់គេមកដាក់ចិត្តខ្លួនឯងខ្លះផង ខ្ញុំមិនខឹងទេអ្នកចង់ឱ្យខ្ញុំល្អបាននិយាយ តែនេះមិនមែនចង់ឱ្យល្អទេ គឺឈ្នានីសច្រើនជាង តែគ្រាន់តែខ្ញុំតូចចិត្តថា! ខ្ញុំបានធ្វើអីដាក់អ្នកឯង»៕
https://www.facebook.com/OfficialTownProduction/videos/879163966508482