ខាង​ក្រោម​នេះ​ជា​ហេតុផល​ ៧ យ៉ាង​ដែល​ IU ជា​តារា​ចម្រៀង​ស្រី​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង

0
45
Loading...

លី ជីអឿន (Lee Jieun) ដែលគេស្គាល់ថាជា IU គឺជាតារាចម្រៀងកូរ៉េខាងត្បូង ក៏ជាអ្នកនិពន្ធបទចម្រៀង ជាសប្បុរសជន និងជាតារាសម្ដែងក្នុងផលិតកម្ម EDAM Entertainment ផងដែរ។ នាង​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា​ជា “ប្អូន​ស្រី​តូច​របស់​ប្រជាជាតិ”។ ក្រៅពីទេពកោសល្យក្នុងការច្រៀង និងនិពន្ធបទចម្រៀង IU ក៏ត្រូវបានអ្នកគាំទ្រទូទាំងពិភពលោកស្រលាញ់ពេញចិត្តចំពោះការសម្តែងរបស់នាងជាតួសម្តែងក្នុងរឿងជាច្រើនដូចជា “Moon Lovers: Scarlet Heart Ryeo”, “Hotel Del Luna” និង “My Mister” ជាដើម។

ខាង​ក្រោម​នេះ​ជា​ហេតុផល​ ៧ យ៉ាង​ដែល​ IU ជា​តារា​ចម្រៀង​ស្រី​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង​៖

១. ច្រៀងបានល្អ និងលេងហ្គីតា

ប្រទេសកូរ៉េខាងត្បូង មានការប្រកួតប្រជែងខ្ពស់ក្នុងការក្លាយជាតារា។ មនុស្ស​ជំនាន់​ថ្មី​កំពុង​ប្រជែង​យក​តំណែង​ជា​មនុស្ស​នៅលើ​អេក្រង់។ បើ​មាន​តែ​រូប​រាង និងមុខមាត់​ស្អាត ច្បាស់​ជា​មិន​ធ្វើ​ឱ្យ​អ្នក​ស្ថិត​ក្នុង​វិស័យ​នេះ​យូរ​អង្វែង​ឡើយ ប៉ុន្តែ​ប្រហែល​ជា​មិន​ចម្លែក​ទេ​សម្រាប់ IU ព្រោះ​ក្រៅ​ពី​រូបរាង​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​នាង​ក៏​ពេញ​ចិត្ត​អ្នក​គាំទ្រ។

នាង​ក៏​ជា​អ្នក​ចម្រៀង​ដែល​មាន​ទេព​កោសល្យ​ខ្លាំង​ផង​ដែរ ។ សំលេងពិរោះច្បាស់ៗ និងសំលេងធ្ងន់របស់នាង អាចអោយនាងច្រៀងបានច្រើនប្រភេទ មិនថាជាសម្លេងស្រទន់ ដូច “Autumn Morning” បែបសេដៗដូច “Ending Scene” ឬបែបស្រែកតឹងដូចជាបទមានក្នុងអាល់ប៊ុមភាគច្រើន ហើយថ្មីៗនេះផងដែរ បទចម្រៀង “My Sea” គឺមួយក្នុងចំណោមចម្រៀងប្រើសម្លេងធ្ងន់ ក្រអួនក្រអៅផងដែរ ។ នាងក៏អាចលេងហ្គីតា ព្យាណូ និងស្គរទៀតដែរ ដែលនេះ​បាន​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​តន្ត្រី​របស់​នាង​ឈាន​ទៅ​មុខ​ជា​លំដាប់។

២. ជា​តារា​សម្ដែង​ដ៏​ល្អ​ម្នាក់

បន្ថែមពីលើផ្លូវនៃការក្លាយជាសិល្បការិនី នាង​ក៏​ពូកែ​ក្នុងនាមជាតួ​សម្តែង​ដែរក្នុងខ្សែភាគយន្តផ្សេងៗ​។ រឿងភាគទូរទស្សន៍ដំបូងរបស់នាង គឺ “Dream High” ក្នុងឆ្នាំ ២០១១ តែរឿង “The Producers” ជារឿងដែលធ្វើអោយនាងល្បីរហូតមក មិនមានការរិះគន់។

នាងរីកចម្រើនខ្លាំងក្នុងរឿងភាគ “គូស្នេហ៍ព្រះច័ន្ទ” ដែលសម្ដែងរួមជាមួយនឹងតួឯកប្រុស Lee Joon-gi ដែលល្បីល្បាញពេញប្រទេស ក្លាយជាគូស្នេហ៍ដែលអ្នកគាំទ្រចង់ក្លាយជាគូស្នេហ៍ពិត។ ហើយចុងក្រោយនេះ ជាមួយនឹងការសម្ដែងជាតួឯកស្រីដែលដូចចរិកថៅកែធំក្នុងរឿង “Hotel Del Luna” ជាមួយនឹងជំនាញសម្ដែងដ៏ស្មុគស្មាញមួយកម្រិតផ្សេងទៀត ។

៣. ក្រុមស្រឡាញ់ចូលចិត្ត

បើចង់ដឹងថាអ្នកសិល្បៈដែលខ្លួនចូលចិត្តមានចរិតល្អឬអត់នោះ មើលបុគ្គលិកដែលធ្វើការជាមួយគ្នា។ ដោយសារតែក្រុម IU បានរួមរស់ជាមួយគ្នាយូរមកហើយ មិនថាជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនដូចជា “Bae Jong Han” ដែលគ្រប់គ្រង IU ជាង ១២ ឆ្នាំ ឬអង្គរក្សផ្ទាល់ខ្លួនដូចជា “Mr. Park” តាំង​ពី​ឆ្នាំ ២០១២ រួម​ទាំង​សមាជិក​ក្រុម​ផ្សេង​ទៀត។

ពួកគេថា នាងមើលថែពួកគេដូចជាសមាជិកគ្រួសារ នៅពេលដែលវេនរបស់ IU បានផ្លាស់ប្តូរពី Kakao M ជាអតីតទៅ EDAM Entertainment តារា​ចម្រៀង​រូប​នេះ​ក៏​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​នាំ​ក្រុម​របស់​នាង​ទៅ​តាម​ដែរ ដែលនេះហៅ​ថា​ជា​គ្រួសារ​តែមួយ​ដែល​ស្រលាញ់​គ្នា​យ៉ាង​រឹងមាំ។

៤. ការតស៊ូមិនចេះបោះបង់

បើមាននរណាម្នាក់ដែលសមនឹងឃ្លា “នាងសមនឹងទទួលបានវា” នោះច្បាស់ជា IU ហើយ ព្រោះ​នាង​មក​ពី​គ្រួសារ​លំបាក​ខ្លាំង។ នាង​ត្រូវ​រស់នៅ​ជាមួយ​ជីដូន​ក្នុង​ប្រទេស​ក្នុង​បន្ទប់​តូច​មួយ ចង្អៀត ពោរពេញដោយសត្វកន្លាត ដោយសារបញ្ហាបំណុលគ្រួសារ។

​វា​ប្រៀប​ដូច​ជា រឿងដែល​ជំរុញ​ឱ្យ​នាង​បន្ត​ក្តី​សុបិន​របស់​នាង​ឱ្យ​បាន​ជោគជ័យ ហើយទោះបីជាផ្លូវតារារបស់នាងត្រូវឆ្លងកាត់ការប្រឡងចំនួន ២០ដងក៏ដោយ ក៏នាងមិនបោះបង់ដែរ។ ក្ដីសង្ឃឹមថាការ​ចេញ​បទ​ដំបូង​ នាង​ចង់បានជោគជ័យ ប៉ុន្តែ​បទ “Lost Child” នេះមិន​សូវ​ពេញ​និយមឡើយ មិនដូចបទ ​“Good Day” ក្នុង​ឆ្នាំ ២០១១ នោះទេ ដែលល្បី​ដូច​ជា​កាំជ្រួច។ ហើយនោះគឺជាសញ្ញាដំបូងរបស់សិល្បការិនីរូបនេះ ដែលហៀបនឹងក្លាយជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

៥. ឋានន្តរស័ក្តិ ទេពធីតា

តន្ត្រីរបស់ IU មិនចេះធុញនោះទេ នាងតែងតែបង្កើតបទពិសោធន៍ជាមួយប្រភេទថ្មី ជាមួយនឹងទេពកោសល្យនិពន្ធបទចម្រៀង និងសិល្បៈរបស់នាង ដែលត្រូវបានអ្នកគាំទ្រស្រលាញ់ខ្លាំង រហូត​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើនលើស​លប់ ពីមួយបទទៅមួយបទផ្សេងទៀត។

នាងត្រូវបានគេដាក់ឈ្មោះក្រៅថាជា “the chart-clearing goddess” ឬ “the goddess of digital charts” IU គឺជាសិល្បករស្រីទោលដែលបានគ្រប់គ្រងបទចម្រៀងផ្ទាល់ខ្លួនដោយខ្លួនឯង គ្របដណ្តប់ស្ទើរតែគ្រប់តារាងបទចម្រៀង រហូតដល់នាងត្រូវបានទទួលស្គាល់ដោយ iChart របស់ប្រទេសកូរ៉េខាងត្បូងទៀតផង។

ធ្លាប់ស្ថិតលើតារា “All Kill” និង “Perfect All Kill” បទចម្រៀងចាស់ដូចជា “កាន់ដៃខ្ញុំ” ដែលចេញតាំងពីឆ្នាំ ២០១១ ក៏នៅតែអាចត្រលប់មកឈរលើតារាងក្នុងឥឡូវនេះផងដែរ។

៦. ពានរង្វាន់អ្នកនិពន្ធល្អបំផុត

តារា​ចម្រៀង​ក្នុង​វិស័យ K-pop ច្រើន​តែ​មាន​ផលិតករ​តន្ត្រី និង​អ្នក​និពន្ធ​បទ​ចម្រៀង​សម្រាប់​ពួក​គេ។ មាន​ក្រុម​តិច​តួច​ណាស់ ដែល​មាន​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ ដែល​បង្កើត​បទ​ភ្លេងដោយខ្លួនឯង ហើយ​ក្រុម​មួយ​ក្នុង​ចំណោម​ពួក​គេ​គឺ IU ។ IU និពន្ធ ឬសហការនិពន្ធបទចម្រៀងទាំងអស់ដោយខ្លួននាងផ្ទាល់ ។ ដូច្នេះ​ហើយ​រាល់​បទ​ចម្រៀង ​គឺ​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ដែល​ពិត​ជា​ទាក់​ទាញ​អ្នក​ស្តាប់ ។

អ្នក​គាំទ្រ​និយាយ​ជារួមថា​ បទ​ចម្រៀង​របស់​នាង​ជួយ​ព្យាបាលពេលវេលាដ៏​នឿយ​ហត់ ​និង​ជួយ​សម្រាល​ទុក្ខ​ព្រួយ។ បទចម្រៀងរបស់នាងជារឿយៗឆ្លុះបញ្ចាំងពីគ្រាលំបាកក្នុងជីវិតដែល IU ខ្លួនឯងតែងតែយល់ និងធ្លាប់ឆ្លងកាត់រួមមកហើយកាលពីអតីតកាល។ ដូច្នេះ​ហើយ​បទ​ចម្រៀង​របស់​នាង​ទាក់​ទាញ​ចិត្ត​មនុស្ស​ខ្លាំង​ជាង​គេ។ ហើយនោះហើយជាមូលហេតុដែលនាងបានឈ្នះពានរង្វាន់អ្នកនិពន្ធល្អបំផុតប្រចាំឆ្នាំនៅឯ Melon Music Awards វាត្រូវបានគេនិយាយផងដែរថា បទចម្រៀងរបស់ IU ត្រូវបានប្រើប្រាស់ក្នុងការរៀនភាសានៅក្នុងសាលា ដោយ​សារ​តែ​ភាសា​របស់​នាង​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ស្អាត និង​លេង​បាន​យ៉ាង​ល្អ​ជាមួយ​នឹង​បទ​ភ្លេង។

៧.តែងតែជួយសង្គម

IU តែងតែជាពលរដ្ឋដ៏ស្វាហាប់ និងសុចរិតម្នាក់ ។ នាងបានទទួលងារជាអ្នកបង់ពន្ធល្អបំផុតពីរដ្ឋាភិបាលជារៀងរាល់ឆ្នាំ។ សំខាន់ជាងនេះទៅទៀត ជាមួយនឹងកុមារភាពដ៏លំបាក ពេលនាងទទួលបានជោគជ័យ នាងបានជួយសង្គមផងដែរ មិនថាជាការបរិច្ចាគថវិកាដល់មូលនិធិ Green Umbrella Children’s Foundation អស់រយៈពេលជាច្រើនឆ្នាំ។

រួម​ទាំង​ការ​ជួយ​បរិច្ចាក​ថវិកា​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ-១៩ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​ណា​ដែល​តាមដាន Palette របស់​នាង IU នឹង​ឃើញ​ថា នៅ​ពេល​បញ្ចប់​កម្មវិធី នាង​ក៏​លះបង់​ដើម្បី​ស្វែង​រក​កុមារ​ដែល​បាត់​ខ្លួន​ដែរ ឬសូម្បីតែការនាំតន្ត្រីករដែលកំពុងតស៊ូដើម្បីបំពេញក្តីសុបិនរបស់ពួកគេ នាំចូលការសម្តែង ហើយទទួលបាន “Dear Name” រួមគ្នានៅក្នុងកម្មវិធីពានរង្វាន់ MMA (Melon Music Awards) ឆ្នាំ ២០១៧ ដើម្បីផ្តល់ពន្លឺដល់គ្រប់សម្លេងដែលមិនទាន់បានស្តាប់៕ ប្រភព៖ បរទេស