CR លក់ចេញមួយទៀតហើយ! Aarif Rahman តួសម្ដែងក្នងរឿង ដាវទេពនិស្ស័យស្នេហ៍ លះបង់ភាពនៅលីវហើយ

0
53
Loading...

ធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើលមិនតិចទេ ចំពោះព័ត៌មានដែលថា  Lǐ Zhìtíng ឬ Aarif Rahman អ្នកសម្ដែងដ៏សង្ហារ តួសម្ដែងប្រុសក្នុងរឿង «ដាវទេពនិស្ស័យស្នេហ៍» ដែលបានចេញមកប្រកាសថា «បានរៀបការហើយ» ។

Photo : Pinterest

ដោយកាលពីថ្ងៃទី 14 មីនា 2023 នេះដែរ គេបានផ្តល់បទសម្ភាសន៍ថា រៀបការហើយ គេបានទាំងពាក់ចិញ្ជៀនរៀបការមកបង្អួតទៀតផង ហើយគេក៏បានប្រាប់ទៀតថា ភរិយារបស់គេមិនមែនជាអ្នកសិល្បៈនោះទេ និងបានស្រលាញ់គ្នាមកជាច្រើនឆ្នាំហើយ។

Photo : Pinterest
Photo : Pinterest

រីឯដំណឹងល្អរឿងកូននោះគឺ គេប្រាប់ថាមិនទាន់មានផែនការនៅឡើយទេ សុំសប្បាយបែបជីវិត2នាក់ប្តីប្រពន្ធសិន ។

Photo : Pinterest

សម្រាប់ Lǐ Zhìtíng ឬ Aarif Rahman គេគឺជាកូនកាត់អារ៉ាប់-ម៉ាឡេស៊ី គេចូលសិល្បៈដំបូងឡើយជាអ្នកចម្រៀង និង អ្នកតន្រ្តីករ ហើយក្រោយមកក៏មានឱកាសបានសម្ដែង ទាំងខ្សែភាពយន្ដ ទាំងរឿងភាគ ជាច្រើនរឿង ទើបចាប់ផ្តើមមានឈ្មោះបោះសម្លេង ក្នុងពិភពសិល្បៈដូច្នេះ ៕

Photo : IG
Photo : Asian Crush
Photo : Mydramalist

ប្រភព : entertain.teenee