កាន់តែស្រស់ស្អាតខ្លាំងគួរឲ្យភ្ញាក់ផ្អើល រូបភាពចុងក្រោយរបស់ Zhao Lusi បន្ទាប់ពីបាត់មុខពីបណ្តាញសង្គមមួយរយៈ

0
45
Loading...

នាងគឺ​ជាតារាស្រី​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​ទូទាំង​អាស៊ី ជាមួយនឹងមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ គួបផ្សំនឹងជំនាញសម្ដែងដ៏ល្អឥតខ្ចោះ នាង Zhao Lusi បានយកឈ្នះចិត្តមនុស្សជាច្រើន។

ហើយ​ដើម្បី​កុំ​ឱ្យ​អ្នក​គាំទ្រ​គិត​វែង​ឆ្ងាយ​នោះ ថ្មីៗ​នេះ​ថ្ងៃ​នេះ (២៩ មីនា ២០២៣) Lusi បាន​ចេញ​មក​អាប់ដេត​រូបភាព​ខ្លួន​ឯង​តាមរយៈ Weibo បង្ហាញអ្នកគាំទ្រគ្រប់​គ្នា​ក្រោយ​ស្ងាត់​មួយ​រយៈ។ នាង Zhao Lusi ក្នុង​រ៉ូប​វែង​ពណ៌​បៃតង បង្ហាញស្បែកស លាយផ្កាឈូកព្រឿងៗ ដែលរូបរាង​នេះ​និយាយពី​ថា​ អ្នក​គាំទ្រ​ឃើញហើយ ពិត​ជា​ញញឹមរីករាយ​ពេញចិត្តស្ដូក ។

គួរឲ្យដឹងដែរថា សម្រាប់ Zhao Lusi នាងទទួលភាពល្បី​ល្បាញនៅក្នុង​រឿង​ភាគ Dear Emperor (២០១៨), Spring Moonlight Blossom (២០១៩), I am the Third Princess (២០២០), Leave Love at the Back of the Kitchen (២០២០), Stumbled Upon Mr. Ling (២០២១)…..។ល៕ ប្រភព៖ បរទេស