ស្រឡាំងកាំង​ពេល​បាន​ឃើញ​លោកយាយ Ning បាន​បើក​ទូខោអាវ​ដើម្បី​បង្ហាញ! ភាពអស្ចារ្យមិនអាចកាត់ថ្លៃបានរបស់ Chompoo Araya និង របស់លោកយាយ

0
56
Loading...

ស្អាតគួរឲ្យស្រឡាញ់ណាស់​សម្រាប់​លោក​យាយ Ning ម្ដាយ​របស់ Chompoo Araya ដែល​ចុង​ក្រោយ​នេះ (២៩ មីនា ២០២៣) លោកយាយ Ning បាន​បង្ហោះ​ឃ្លីប​មួយ​ក្នុង YouTube ​មានចំណងជើងថា Grandma Ning Kitchen EP. 18 |Please FC បើក​ទូខោអាវ​លោកយាយ Ning ។

ក្នុងឃ្លីបនេះ លោកយាយ Ning នាំយើងទៅទស្សនាបន្ទប់ស្លៀកពាក់ និងទូខោអាវ។ ខ្ញុំសូមជម្រាបថា ទូខោអាវរបស់លោកយាយ Ning គឺស្រស់ស្អាត មិនដូចរបស់ អ្នកម៉ែ Chompoo នោះទេ។ លោកយាយ Ning បាន​បង្ហើប​ប្រាប់ ពេល​យើង​ចាស់​ទៅ យើង​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ចម្រុះ​ពណ៌​ដើម្បី​បិទបាំង​ភាព​ចាស់។

ក្នុងទូមានទាំងសម្លៀកបំពាក់ Chompoo និងរបស់លោកយាយ Ning ដែលគាត់បែងចែកទៅតាមថ្នាក់ ដើម្បីងាយស្រួលក្នុងការរើសពាក់។ របស់មួយណាដែលមិនពាក់នឹងត្រូវបានរក្សាទុក ឲ្យដូចវត្ថុបុរាណ។ យាយនឹងមិនពាក់អាវគ្មានដៃទេ ភាគច្រើន យាយនឹងពាក់អាវដៃវែងទៅសួនច្បារ ព្រោះស្រមោចមិនអាចខាំយើងបានទេ ។

ខ្ញុំ​សូម​ប្រាប់​អ្នក​ថា​លោក​យាយ​គឺ​ជា​អ្នក​និយម​ម៉ូដថ្មី ជាយាយបែបសម័យថ្មី​៕ ប្រភព៖ បរទេស