ក្តីស្រលាញ់របស់ម្តាយនឹងកូន មិនអាចកាត់ផ្ដាច់បានឡើយ ដែលទោះបីជាព្រាត់ប្រាស់គ្នា តែក៏នៅតែអាចទៅតាមរកគ្នាបាន ដើម្បីព្យាបាលស្នាមរបួសក្នុងចិត្តរបស់ខ្លួនឯង និង ស្វែងរកចម្លើយ ថា ហេតុអីពួកយើងមិនអាចនៅជាមួយគ្នាបាន តែការស្វែងរកម្ដងៗ ក៏មិនប្រាកដថាលទ្ធផលចេញមកតាមចិត្តរបស់យើងជានិច្ចនោះឡើយ។

ដោយថ្មីៗនេះ តាមរយៈ TikTok ឈ្មោះ Janjira495 បានផុសឃ្លីប ដើម្បីប្រកាសតាមរកម្ដាយ ដែលព្រាត់គ្នា ហើយនាងមានត្រឹមតែរូបថត របស់ម្ដាយដែលបានថតក្នុងពេលដែលគាត់បីនាង តាំងពីនាងនៅជាទារកនៅឡើយ និងឈ្មោះពេញរបស់គាត់ បើមើលតាមរូបទៅ ឃើញថានាងនឹងម្ដាយរបស់នាងមុខមាត់ស្រដៀងគ្នាខ្លាំងណាស់។
តែទោះបីជាយ៉ាងណាក៏ដោយ ពីដំបូងដែលមើលទៅហាក់ដូចជាមានសង្ឃឹម ព្រោះមានបុរសម្នាក់ដែលជាប៉ូលីស ចូលមកខមមិនថា៖ អ្នកម៉ែកើតក្នុងឆ្នាំ 1986 និង ជាអ្នកនៅ ភូកេត មែនទេ? នាងក៏ឆ្លើយថា៖ មែន ដែលធ្វើឲ្យនាងត្រេកអរដោយរំពឹងថានឹងបានជួបម្ដាយជាថ្មី រួមទាំងមនុស្សម្នាជាច្រើន រង់ចាំតាមដានមើលវគ្គបន្តផងដែរ តែក៏ត្រូវអស់សង្ឃឹមភ្លាមៗ ព្រោះបុរសម្នាក់នោះបានមកខមិនបន្ថែមទៀតថា៖ ខាងមន្ដ្រីអត្រានុកូលដ្ឋានប្រាប់ថាគាត់ទទួលមរណៈភាពហើយបាទ។

ធ្វើឲ្យ រឿងរ៉ាវនេះក៏ប្រែជាកំសត់មួយរំពេច មនុស្សជាច្រើននាក់បានចូលមករៀបរាប់ពីបទពិសោធន៍តាមរកឪពុកម្ដាយដែលព្រាត់បាត់ទៅរបស់ខ្លួនផងដែរ ពេលខ្លះចុងក្រោយការពិតបានមកមិនដូចអ្វីដែលរំពឹងឡើយ ដោយមានអ្នកខ្លះប្រាប់ថា មិនដែលឃើញមុខឪពុកម្ដាយតាំងតែពីកើតមកម្ល៉េះ រហូតដល់អាយុ27ឆ្នាំ ក៏សម្រេចចិត្តតាមរក តែពេលរកគាត់ឃើញក៏បានដឹងថា គាត់មិនបានត្រូវការពួកគេទៅវិញ ។
អ្នកខ្លះក៏ប្រាប់ថា រកឃើញហើយ តែដល់គិតឡើងវិញម្ដងទៀត ក៏យល់ថា មិនគួរតាមរកគាត់ឡើយ ។ មានអ្នកប្រាប់ទៀតថា ធ្លាប់តាមរកឪពុកក្នុងហ្វេសប៊ុក តាមរយៈត្រកូលរបស់យាយនឹងពូខាងឪពុក ទីបំផុតគាត់ក៏ទាក់ទងមក តែគាត់ហាក់ដូចជាមិនរំភើបអីបន្តិចសោះដែលបានជួបនឹងកូនដែលបានព្រាត់ប្រាស់ពីគ្នាអស់បេលយ៉ាងយូរ ។ មានអ្នកខ្លះរឹតតែធ្ងន់ធ្ងរជាងនេះទៀត គឺ រកឪពុកម្ដាយឃើញហើយ តែគាត់បែរជាមិនទទួលស្គាល់។




ការរកឃើញការពិតការចាត់ទុកថា អាចដោះស្រាយចម្ងល់ក្នុងចិត្តបាន ហើយមិនថាការពិតបង្ហាញឡើងមកយ៉ាងណានោះឡើយ ក៏សង្ឃឹមថាគ្រប់គ្នានឹងរឹងមាំ ៕
ប្រភព : Kapook