ស្វាមីរបស់ Janie ប្រាប់ពីហេតុផលដែលមិនជួលអ្នកមើលថែក្មេង

0
42
Loading...

ត្រូវភរិយា លើកឲ្យក្លាយជាលោកប៉ាលេខមួយ រឿងមើលកូនតែម្ដងហើយ សម្រាប់ Mickey Allapach ដែលមិនថាទោះជារវល់យ៉ាងណានោះឡើយ ក៏នៅតែចែករំលែកភារៈជាស្វាមី ហើយ ក៏ជាលោកប៉ា ដ៏ល្អឲ្យកូនស្រី Nola ដោយគ្មានចន្លោះខ្វះខាតឡើយ។

Photo : IG

ដោយលើកនេះមានឱកាសបានមកជួបផ្ទាល់ក៏មកសម្ភាសន៍តែម្ដង ដោយគេក៏ញញឹមបិទមាត់មិនជិតឡើយ ពេលបានភរិយាសសើរដូច្នេះ ព្រមទាំងបញ្ជាក់ពីហេតុផលទៀតថា ហេតុអីមិនព្រមជួលអ្នកមើលថែក្មេងឲ្យជួយមើលកូន

Photo : hujiang
Photo : Bangkok Post
Photo : brides

Janie សសើរថា ពូកែមើលថែកូន មើលថែរកូនបានល្អមែនទែន?

«ក៏សប្បាយចិត្ត មានអារម្មណ៍ថា ប្រើពេលជាមួយកូនបានយ៉ាងពេញលេញ ព្រោះដល់ពេលកូនធំទៅ កូនអាចនឹងត្រូវការពេលវេលាផ្ទាល់ខ្លួនច្រើន ដែលធ្វើឲ្យមិនអាចប្រើពេលវេលាជាមួយកូនបានច្រើនដូចជាពេលនេះ»។

Photo : IG
Photo : IG
Photo : IG

ឃើញថាលោកប៉ាចូលចិត្តធ្វើម៉ូតសក់ឲ្យកូន?

«បាទ តែក៏មិនដល់ថ្នាក់ធ្វើម៉ូតសក់អ្វីទេ គ្រាន់តែចងសក់មុខឲ្យ លាបថ្នាំក្រចកឲ្យ តិចតួចប៉ុណ្ណោះ »

Photo : IG
Photo : IG
Photo : IG

ចិញ្ចឹមកូនខ្លួនឯងល្អជាងជួលអ្នកមើលថែក្មេងឬ?

«ក៏អាស្រ័យទៅចំណង់ចំណូលចិត្តរបស់ឪពុកម្តាយ តាមភាពងាយស្រួលរបស់ឪពុកម្ដាយផងដែរ តែចំពោះខ្ញុំ ខ្ញុំក៏ពេញចិត្ត ទោះបីត្រូវបែងចែកពេលវេលាក៏ដោយចុះ ព្រោះបើសិនជាជួលអ្នកមើលថែក្មេង ខ្ញុំអាចនឹងមិនបានប្រើពេលវេលាជាមួយកូនឲ្យពេញលេញដូចពេលនេះ »៕

Photo : IG
Photo : IG
Photo : IG

ប្រភព : Sanook