នារីម្នាក់ឈឺខ្នងមក7ខែ ពិនិត្យឈាមមិនឃើញអ្វី ពិនិត្យខួរឆ្អឹងខ្នងហើយស្លុតចិត្ត

0
38
Loading...

បើសិនជាអ្នកណាដែលមានអាការៈឈឺខ្នង រឿងដំបូងដែលនឹកដល់នោះ ប្រហែលជា អង្គុយធ្វើការយូរពេញមួយថ្ងៃ អាចនឹងមានការផ្លាស់ប្តូរកៅអីអង្គុយ តុធ្វើការ ឥរិយាបថនៃការអង្គុយ និងផ្សេងៗទៀត ឬពេលខ្លះអាចនឹងប្រើវិធីងាយៗ ដោយការទៅម៉ាស្សា ធ្វើសសៃរ តែការពិតពេលខ្លះ រឿងតូចតាចដូចជាឈឺខ្នងចុកចង្កេះនេះ អាចនឹងក្លាយជារឿងធ្ងន់ធ្ងរក៏ថាបាន។

Photo : Kapook

កាលពីថ្ងៃទី 29 មីនា 2023 តាមរយៈ ហ្វេសប៊ុក វេជ្ជបណ្ឌិត Manoon Leechawengwong FC បានផុសបង្ហាញពីករណីមួយ ដែលមាននារីវ័យ 29ឆ្នាំម្នាក់ ឈឺខ្នងអស់រយៈពេល 7ខែ រហូតដល់មិនអាចឱនបាន ពិបាកដើរ តែនាងមិនមានជម្ងឺប្រចាំកាយអ្វីទេ ទម្ងន់ក៏មិនស្រក ញ៉ាំអាហារបានដូចធម្មតា ពិនិត្យសុខភាពរាងកាយក៏ធម្មតា ពិនិត្យឈាម ធ្វើការ X’Ray ឆ្លុះមើលឆ្អឹង និង សួត គ្រប់យ៉ាងគឺប្រក្រតី។

Photo : Kapook

តែទោះបីជាយ៉ាងនេះក្តីពេលដែលសាកល្បងធ្វើតេស្ដ MRI ក៏ប្រទះឃើញថា ឆ្អឹងខ្នងចង្កេះបែរជាខុសប្រក្រតី និងអាចទៅរួចថានាងមានជម្ងឺរបេងឆ្អឹងកងចង្កេះទី1  និងសង្ស័យថាមានការរលាកជុំវិញជាលិកាឆ្អឹងខ្នង ទី1 និង ទី 2 ទើបធ្វើការបញ្ជូនទៅធ្វើការយកសាច់ជាលិកាឆ្អឹងខ្នង ទៅពិនិត្យបញ្ជាក់ លទ្ធផលក៏បានបញ្ជាក់ថា ជាលិកាលែងដំណើរការ តែក៏មិនបានរកឃើញជម្ងឺមហារីកឡើយ ដែលសរុបមកគឺនាងមានជម្ងឺរបងខួរឆ្អឹងខ្នង ។

Photo : Kapook

ខាងគ្រូពេទ្យក៏បានផ្តល់ថា 4 ប្រភេទ និងថ្នាំព្យាបាលរោគរបេង ដែលត្រូវលេបក្នុងរយៈពេលមួយឆ្នាំ ដែលរោគរបេងនេះកើតមកពីបាក់តេរី Mycobaclerium tuberculosis ដែលឆ្លងតាមរយៈការដកដង្ហើម ដែលក្នុងចំណោម 100នាក់ មាន 80នាក់កើតចំពោះសួត តែចំពោះអ្នកជម្ងឺម្នាក់នេះបែរជាប្រទះឃើញនៅនឹង ឆ្អឹងខ្នងទៅវិញ ដែលរោគនេះក្នុងចំណោមអ្នកកើតមួយសែននាក់ បាត់បង់ជីវិត 1ម៉ឺននាក់ហើយ៕

ប្រភព : Kapook