ថាក្នុងរឿងទៅ ត្រូវ Karaket Bullyហើយ ដល់ក្នុងជីវិតពិតសូម្បីតែឆ័ត្រនិងខ្យល់ក៏មក Bullyដែរ!!

0
45
Loading...

តាំងចិត្តថា ទៅធ្វើដំណើរកំសាន្ត តែក៏បែរជាត្រូវមកជួបនឹងរឿងសាច់កម្ម បើដេកផ្ទះប្រហែលល្អជាងនេះ ដែលម្នាក់នោះគឺជា កញ្ញា Prang Kannarun តួឯកស្រីមុខមាត់ស្លូតបូតសុភាពរាបសារសំណប់ចិត្តរបស់ហ្វេនរឿងភាគនោះហើយ។

Photo : IG
Photo : IG
Photo : IG
Photo : IG

ដោយរឿងរ៉ាវដែលកំពុងតែតស៊ូនិងឧបសគ្គនោះ ត្រូវបង្ហោះក្នុង Instagram @Ladiiprang ដែលជាសកម្មភាពខណៈពេលដែលនាងដើរនៅកណ្ដាលមេឃដែលកំពុងតែមានភ្លៀងធ្លាក់ថែមទាំងមានខ្យល់បក់យ៉ាងខ្លាំង ដោយពេលនោះនាងដើរបាំងឆ័ត្រពណ៌លឿងតូចមួយទាំងកាយវិការរបស់នាងមើលទៅលំបាកមែនទែនតែម្ដងហើយ។

Photo : IG
Photo : IG
Photo : IG
Photo : IG

ក្នុងពេលនោះក៏មានខ្យល់មកខ្លាំងរហូតធ្វើឲ្យផ្នែកខាងរបស់ឆ័ត្រប៉ើងឡើងទៅលើ រហូតដល់នាងត្រូវសើចចេញមកទាំងអៀន ថែមទាំងត្រូវឈឺខ្លួនតិចតួចផងដែរ នៅខណៈពេលដែលផ្នែកខាងរបស់ឆ័ត្រត្រឡប់មកដូចដើមវិញនោះ ក៏មកប៉ះក្បាលនាងពេញៗតែម្ដង។

Photo : IG

ក្រៅពីក្នុងឃ្លីបបានសាងភាពសប្បាយរីករាយឲ្យមហាជនហើយនោះ កញ្ញា Prang ក៏បានសរសេរ Hashtag ភ្ជាប់មកជាមួយថា «#សង្ឃឹមថាគ្រប់គ្នានឹងរីករាយណាចាស៎»៕

Photo : IG
Photo : IG
Photo : IG
Photo : IG

ប្រភព : Sanook